ភ្នំពេញៈ យោងតាមតាមការបញ្ជាក់តាមទូរសព្ទរប់លោកព្រះរាជអាជ្ញារង ទិន សុចិត្រា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបាន សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនដៃដល់ដែលបាន សម្លាប់នារីម្នាក់យកសពញាត់ធុងទឹកកកទៅចោលនៅ ក្បែរស្ពានព្រែកតាមាក់ ជាបណ្តោះអាសន្នហើយ។
លោកបន្ដថា លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចោទប្រកាន់លើឈ្មោះ សឿ សុផេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងជួសជុល ទូរសព្ទ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កម្លាំងនគរបាលស្នងការខេត្តកណ្តាល សហការជាមួយនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទខាងលើ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិបឹងឈូក សង្កាត់ ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញ សពស្ត្រីរងគ្រោះឈ្មោះ ឃ.ធ.ន មានស្រុកកំណើត នៅខេត្តកំពង់ឆាម ត្រូវបានគេកាប់ជាច្រើនកាំបិត ញាត់ធុងទឹកកក យកទៅទម្លាក់ចោលក្បែរ ស្ពានព្រះគន្លង និងស្ពានព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
យោងតាមសម្តីសារភាពរបស់ជនត្រូវចោទ បានអះអាងថា ខ្លួនបានរៀបចំគម្រោងសម្លាប់នារីរងគ្រោះប្លន់យកទ្រព្យសម្បត្តិ ដោយសារតែ ការជំពាក់បំណុលគេសរុប ជិត ២០០០ដុល្លារ ពីការលេងល្បែង និងការខ្ចីបុល៕
មតិយោបល់