ព័ត៌មានជាតិ

អាចម៍ផ្កាយ​ដ៏​ធំ​មួយ នឹង​មក​យារ​យី​ផែនដី នៅក្នុង​ឆ្នាំ ២០១៤ (Video Inside)

​យោងតាម​ប្រភពព័ត៌​មាន​អង្គការ​ណា​សា ដែល​ចុះផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា នឹង​មាន​អាចម៍ផ្កាយ​ដ៏​ធំ​ មានឈ្មោះ​ថា 2003 QQ47 នឹង​មក​ក្បែរ​ទ្វីបអឺរ៉ុប នៅ​ថ្ងៃ​ទី 21 ខែ​មិនា ឆ្នាំ 2014 ខាងមុខនេះ​។ អាចម៍ផ្កាយ​នេះដែរ​វា​មាន​ទំហំ​ប្រហែល 2 ភាគ 3 នៃ​រង្វាស់​ខ្នាត ម៉ៃ ថែម​ទាំង​ល្បឿន​លឿន​អាចមក​ប៉ះពាល់​ផែនដី​រហូតដល់ 21​ម៉ៃ ក្នុង​មួយ​វិនាទី និង​មាន​ទម្ងន់​ប្រមាណ 2.6 ពាន់​លាន​តោន​។​
​គេហទំព័រ RussianMeteor.org ក៏​បានឲ្យដឹងថា​តែ​ទោះជា​យ៉ាងនេះក៏ដោយ ហេតុការណ៍​នេះ​ក៏​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​។ យើង​នឹង​រង់ចាំ​មើល​រយៈពេល 2​ខែ ទៀត​ពី​ក្រុម​អវកាស​នៃ​បណ្តា​ប្រទេស​ធំៗ​។
Artist's impression of asteroids passing Earth
​ដោយឡែក​សម្រាប់​ក្រុម​អវកាស​របស់​ប្រទេស​ជប៉ុន​បាន​ទទួល​ជោគជ័យ​សម​យុទ្ធ​លើ​ផែនដី​ក្នុង​ការកំទេច​ដុំថ្ម​ធំៗ​អោយ​ក្លាយជា​ធូលី​។ ក្រុម​អវកាស​ទាំងនោះ​កំពុង​ធ្វើដំណើរ​ទៅ​អវកាស​ដើម្បី​ធ្វើការ​សមយុទ្ធ​លើ​អវកាស​បន្ថែមទៀត​។ ក្រុម​អវកាស​ជប៉ុន​ទាំងនោះ ជា​អ្នក​ដែល​បាន​ទទួល​ជោគជ័យ​លើ​ការកំទេច​អាចម៍ផ្កាយ​ដែល​បាន​តម្រង់​មក​ផែនដី​នា​ខែ មិថុនា ឆ្នៃ 2010 ដែល​អាចម៍ផ្កាយ​នោះ​មាន​ទំហំ​ប្រវែង 500​ម​. ៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់