កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីអំពើលួច លក់(ផ្លែស្វាយ)។ កើតហេតុនៅថ្ងៃអង្គារ៍ ៤កើត ខែចេត្រ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង១និង៣០នាទី នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះជាម្ចាស់ស្វាយ ឈ្មោះព្រាប ស៊ីណា ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ភី ភារុណ ហៅ ឈី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ផ្លែស្វាយកែវល្មៀត(ច្រកថង់ក្រដាស) ទម្ងន់ ១៧៩៥គីឡូក្រាម និងជញ្ជីងចំនួន១។
នៅមុនពេលកើតហេតុ ថ្ងៃទី២០ ខែមីនាឆ្នាំ២០១៨ វេលាម៉ោង ៧ព្រឹក មានឈ្មោះ ឈឿង រ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញ និងឈ្មោះហេង សុខា បានជិះម៉ូតូដើម្បីរកទិញផ្លែស្វាយតាមចម្ការ ក៏បានជួបឈ្មោះភី ភារុណ នៅផ្លូវមុខវត្តខ្ពប ហើយឈ្មោះ ភារុណ ថាខ្លួនមានស្វាយលក់ រួចបាននាំទៅដល់ចម្ការស្វាយនៅចុងព្រែកថ្មី ស្ថិតភូមិរកាលើ ឃុំខ្ពបស្រុកស្អាង ដោយឈ្មោះភី ភារុណ កាត់ថ្លៃ១០០០រៀល ក្នុងមួយគីឡូក្រាម ចំណែកឈ្មោះឈឿង រ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញ និងឈ្មោះហេងសុខា បានតថ្លៃត្រឹម ៥៥០រៀល ក្នុងមួយគីឡូក្រាម ឈ្មោះភី ភិរុណ ក៏ព្រមលក់ដោយអ្នកទាំងបួនខាងលើចាប់ ផ្តើមបេះផ្លែស្វាយពីម៉ោង ៨ព្រឹករហូតដល់១២និង៣០នាទី បេះអស់ផ្លែស្វាយ រួចថ្លឹងបាន ទម្ងន់១៧៩៥គីឡូក្រាម ក៏ប្រគល់លុយទៅឲ្យឈ្មោះភី ភារុណ ចំនួន ៨៨០០០០រៀលភ្លាម។
លុះដល់វេលាម៉ោង១និង៣០នាទី(ថ្ងៃដដែល)ទើបឈ្មោះព្រាប ស៊ីណា (ម្ចាស់ចម្ការស្វាយ)មកដល់ ពេលនោះឈ្មោះឈឿង រ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញ និងឈ្មោះហេងសុខា បានអះអាងថាពួកខ្លួន
បានស្វាយនេះ ទិញពីឈ្មោះភី ភារុណ។
ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ខ្ពប បានទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះភី ភារុណ រួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលខ្ពប ដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវីធី។
ចំណែកផ្លែស្វាយទាំងអស់ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ យកទៅលក់វិញអស់ហើយ៕
មតិយោបល់