ផ្ទះ ព័ត៌មានជាតិ Update៖ ប្រពន...

Update៖ ប្រពន្ធយំអាណិតប្តី ខណៈជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តកិនស្លាប់

0

ភ្នំពេញ: នៅវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូចំនួន០១នាក់ នៅត្រង់ចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ ត្រពាំងទូល សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ប្រន់ អាវ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិ ព្រះប្រសប់ ឃុំ ព្រះប្រសប់ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្តាល ម៉ូតូម៉ាក spcoopy ពាក់ផ្លាកលេខ ភ្នំពេញ 1HT0002 ។ ចំណែករថយន្ត និង ម៉ូតូ បង្កមិនស្គាល់អត្តសញ្ញាណបានបើកគេចបាត់ ។

ដំណើររឿង៖ នៅវេលាម៉ោង១៨និង៣០នាទីមានម៉ូតូ១គ្រឿងម៉ាក scoopy បានធ្វើដំណើរពីកើតមកលិច លុះដល់កន្លែងកើតហេតុបានស៊ីញ៉ូបត់ឆ្វេង ហើយពេលនោះមានម៉ូតូមួយគ្រឿងទៀត (មិនស្គាល់អត្តសញ្ញាណ) បានបើកពីលិចមកកើត រួចបានកៀរម៉ូតូ scoopy ឲ្យដួលនៅកណ្តាលផ្លូវ ពេលនោះមានរថយន្ត១គ្រឿង បើកពីលិចមកកើត ហើយបានកិនលើអ្នកបើកបរម៉ូតូ scoopy ស្លាប់នៅនឹងកន្លែងភ្លាមៗ ហើយម៉ូតូ និងរថយន្តខាងលើ បានបើកគេចបាត់តែម្តង ។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូសមត្ថកិច្ចយកមករក្សាទុក នៅអធិការខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់