ភ្នំពេញៈ រថយន្តដឹកអីវ៉ាន់មួយគ្រឿង បើកឆ្លងផ្លូវបំណងចូលក្នុងផែស្ងួតតិចស្រ៊ុនមិនប្រយ័ត្ន បានជ្រុលបុកម៉ូតូមួយគ្រឿងពេញទំហឹង កិនជាប់ខាងក្រោមរថយន្តខ្ទេចតែម្តង សំណាងល្អណាស់អ្នកបើកបរម៉ូតូលោតចេញទាន់ របួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១៧ ខែតុលា ២០១៧ នៅមុខផែស្ងួតតិចស្រ៊ុន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា គ្មានស្លាកលេខ សម្រាប់សណ្តោងរម៉ក ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទឃ្លប់ដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9246 ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបានបត់ឆ្លងផ្លូវ ក៏ជ្រុលបុកម៉ូតូពេញទំហឹង និងកិនម៉ូតូជាប់ខាងក្រោមរថយន្តសំណាងម្ចាស់ម៉ូតូលោតចេញទាន់រងរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងនិងសម្របសម្រួលគ្នាទៅលើភាគីទាំងសងខាងផងដែរ៕
https://youtu.be/k97eA-Wjsbs
មតិយោបល់