ផ្ទះ ព័ត៌មានជាតិ អនិច្ចាទារកកើ...

អនិច្ចាទារកកើតមកគ្មានភ្នែកទាំងគូរ ឪពុកម្តាយសូមឲ្យសប្បុរសជនជួយ

0

កំពង់ឆ្នាំង: គួឲ្យអាសូរជាពន់ពេកដែលទារកម្នាក់សំរាលមកហើយ បែរជាគ្មានគ្រាប់ភ្នែកទាំងពីរ តើនេះជាព្រហ្មលិខិតមែនទេ។

ប្រភព​ឲ្យដឹងថា គ្រួសារមួយដែលរស់នៅក្នុងភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានសំរាលកូនដោយ​សុវត្តិភាពកាលពីថ្ងៃ១៤ មិថុនា ២០១៦ ប៉ុន្តែជាអកុសលកូនប្រុសម្នាក់នោះ បែរជាគ្មានគ្រាប់ភ្នែកទាំងពីរទៅវិញ។

ប្រភព​បន្តថា គ្រួសារគួរឲ្យអាសូរ​នេះ មាន​ប្តីឈ្មោះ​ ណៃ ចាន់ណេត ប្រពន្ធឈ្មោះ នូ ស្រីម៉ៅ គាត់លើក​ដៃសំពះសុំឲ្យសប្បុជន មន្ទីរពេទ្យរដ្ឋ រឺ ឯកជន អង្គការ ជួយគ្រួសារគាត់ផង ពីព្រោះ​គាត់គ្មានលទ្ធភាពយកទៅព្យាបាលទេ៕

Loading...