ព័ត៌មានជាតិ

ផ្សារដែកជួសជុលដំបូលហាង ធ្លាក់កម្ទេចភ្លើងឆេះរោងស្បូវអស់៥ ផ្អើលសមត្ថកិច្ច

ភ្នំពេញ: ហាងមួយកន្លែងក្រោយពីបិទផ្អាកអាជីវកម្មអស់មួយរយ:កន្លងមក នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ខណ:ដែលម្ចាស់ ឲ្យជាងធ្វើការជួសជុល ផ្សារគ្រោងធ្វើដំបូល បែរជាធ្លាក់កម្ទេចភ្លើងលើកញ្ចុះស្បូវ ឆាបឆេះអស់៥​ទីតាំង នៅតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមកម្មករបានឲ្យដឹងថា ហាងខាងលើ ត្រូវបានម្ចាស់ ថៅកែ បិទផ្អាកអាជីវកម្មមួយរយ:ទៅហើយ ទើបមកដល់ពេលនេះ ម្ចាស់ចង់បើកអាជីវកម្មវិញ ទើបធ្វើការជួសជុល លើកគ្រោង សង់គ្រោងថ្មី ហើយនៅវេលាម៉ោងខាងលើ ខណ:ដែលជាងផ្សារដែក ឡើងដំបូល ស្រាប់តែធ្លាក់កម្ទេចភ្លើង លើដំបូលកញ្ចុះស្បូវ បង្កក្លាយជាអគ្គិភ័យឆាបឆេះរាល អស់៥រោង ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានកម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យចំនួន៥មកបាញ់ពន្លត់ភ្លើង ឲ្យរលត់ទៅវិញផងដែរ រោងស្បូងចំនួន៥ រងខូចខាតផ្នែកខាងលើ ទោះជារថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅអន្តរាគមន៍ដែរ តែភ្លើងបានរលត់ទៅវិញ ហើយក៏មិនបង្កឲ្យអ្នកណារងរបួស ឬទ្រព្យសម្បត្តិអ្វីដែរ ពោលឆេះខូចតែដំបូលស្បូវ ចាស់ៗ ៕

 

មតិយោបល់