ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិឡាវ២នាក់ ដកហូតគ្រឿងញៀនជិត១គីឡូក្រាម

ស្ទឹងត្រែង: ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង០៨និង៤៦នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចដុងក្រឡចាស់ ស្ថិតភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ ប៊ួន ពានសៃញ៉ាកន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឡាវមុខរបរកសិករ។ទី២.ឈ្មោះ នុក ថង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិឡាវមុខរបរកសិករ។ ជនសង្ស័យទាំង២នាក់ខាងលើន រស់នៅភូមិអូតឿយ ស្រុកប៉ាក់សង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)មួយកញ្ចប់ ដែលមានទម្ងន់ស្មើរនឹង៦២១,៤ក្រាម ព្រមទាំងទូរសព្ទ័ដៃចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ៕

មតិយោបល់