ភ្នំពេញៈ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្ញើលិខិតគោរពជូនពរ និងអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេច ទទួលបានបណ្ឌិតកិត្តិយស ជាមេដឹកនាំពិភពលោកសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍ «WORLD LEADER OF TOURISM AND DEVELOPMENT» ពីក្រុមប្រឹក្សាបណ្ឌិតសភាទេសចរណ៍អឺរ៉ុប។
សូម សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនប្រាជ្ញាញាណ ភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យ ថ្មីៗ ធំធេងថែមទៀត ក្នុងការបន្តដឹកនាំ មាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
សូមគោរពជូនពរ និងអបអរសាទរពី ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់៖
មតិយោបល់