ព័ត៌មានសិល្បៈ និងកម្សាន្ត

ខោទ្រនាប់បុរសប្រេនថ្មី ផលិតនៅជប៉ុន ហាលនៅអាមេរិក ១គួ ៦០ដុល្លារ

អាមេរិកៈ ក្រុនហ៊ុនជប៉ុន Seiren បានផលិតខោទ្រនាប់ធ្វើពីសរសៃអំបោះ អាចការពារក្លិនមិនល្អបាន ដោយសារវាត្រូវបាន គេដឹកយកទៅហាលនៅលើកោះហាវ៉ៃ នៃរដ្ឋ ហាវ៉េ សហរដ្ឋអាមេរិក ដើម្បីទទួលបានខ្យល់អាកាសបរិសុទ្ធ មុនពេកជ្រកប្រអប់ និងដឹងត្រឡប់មកជប៉ុនវិញ។

ខោទ្រនាប់បុរសការពារក្លិន របស់ក្រុមហ៊ុនជប៉ុនមួយនេះ ត្រូវបានហាលនៅលើខ្សែស្នួ ចំនួន ១០០គួនៅលើកោះ នៃរដ្ឋ Hawaii សហរដ្ឋអាមេរិក ក្នុងរយៈពេល ៤៨ម៉ោងមុនពេលច្រចូល​ទៅក្រុងប្រអប់បំពង់ថ្លាមួយ ដើម្បីឲ្យខោទ្រនាប់ទាំងនោះ ទទួលបានខ្យល់បរិសុទ្ធរបស់កោះ ហាវ៉ៃ ។

គួរបញ្ជាក់ថា នៅលើទីផ្សារពិភពលោក បច្ចុប្បន្ន ខោទ្រនាប់ដែលពេញនិយមជាងគេ គឺ ម៉ាក Calvin Klein និង Ralph Lauren ដែលមានតម្លៃជាមធ្យម ពីរ ៣០ដុល្លារ។ អ្នកចេញម៉ូតច្រើននាក់ បានសួរថា ចុះហេតុអ្វីបានជា ខោទ្រនាប់ Hawaiian Breeze ថ្លៃជាងគេម្លេះ។ ចម្លើយមួយយ៉ាងខ្លី ដែលក្រុមហ៊ុនជប៉ុនមួយនេះ អាចឆ្លើយដោយមោទនភាពគឺ វាមានផ្ទុកខ្យល់អាកាបរិសុទ្ធ របស់កោះ ហាវ៉ៃ ដែលអាចការពារក្លិនមិនល្អនោះឯង៕

មតិយោបល់