ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួននារីដែលបើករថយន្តបុក តារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ទៅតុលាការ

ភ្នំពេញៈ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួននារីម្នាក់ដែលបើករថយន្តព្រុស បុករ៉ឺម៉កកង់បីឥណ្ឌា បណ្តាលឲ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ ២១ឆ្នាំ។

ចំណែកជនរងគ្រោះមានឈ្មោះ តាក់ ចន្នី ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ អ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង ខណ្ឌចំការមន និងមានជនរងគ្រោះម្នាក់ទៀតជាជនជាតិបរទេស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

គួររំលឹកថា កាលពីវេលាម៉ោង១និង ៤០នាទី ទៀបភ្លឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក តូយ៉ូតា Prius ពណ៌កណ្ដុរប្រម៉េះ មួយគ្រឿង គ្មានស្លាកលេខ និងរ៉ឺម៉កកង់បីឥណ្ឌា នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់៕

មតិយោបល់