សៀមរាបៈ លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគម បានប្រាប់ Post News ថា មានករណីឃាតកម្ម បង្កឡើងដោយប្តី បានចាក់សម្លាប់ប្រពន្ធចុងរបស់ដោយកាំបិតចុងស្រួចចំចុងឆ្អឹងជំនី(កណ្ដៀតក្អម)១កាំបិត បណ្ដាលឲ្យធ្លាយចេញពោះវៀនមកក្រៅនិងដៃឆ្វេង ឆ្អឹងស្លាបប្រចៀវ១កាំបិត បណ្ដាលឲ្យស្លាប់នៅកន្លែងកើត ខណៈដែលជនរងគ្រោះកំពុងដើរតាមផ្លូវជាមួយម្តាយពុំដឹងខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវលំ ភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ប៉ក់ ឈាន ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរ កម្មករ (ជនរងគ្រោះមានផ្ទៃពោះ៤ខែ)។ ចំណែកជនល្មើសឈ្មោះ ស៊ន់ ទឹត ភេទប្រុសអាយុ៣៦ឆ្នាំ ទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខបរ កម្មករ។
សូមបញ្ជាក់ថា ជនសង្ស័យនិងជនគ្រោះបានគ្នាជាប្តីប្រពន្ធចុងនេះរយៈពេល៨ខែហើយ ហើយរស់នៅដើរធ្វើកម្មករជាមួយគ្នារហូត ទើបតែថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ប្តីបានមកផ្ទះប្រពន្ធដើមឯភូមិផ្ការំចេក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ប្រពន្ធចុងក៏មកជាមួយម្តាយបង្កើតដល់ភូមិផ្ការំចេកដើម្បីសុំយកអត្តសញ្ញាណប័ណ្ណ ទើបដឹងថាប្តីមានប្រពន្ធនៅឯស្រុកប៉ុន្តែមិនមានឈ្លោះគ្នាអ្វីទេ ស្រាប់តែប្តីមានគំនិតសម្លាប់ប្រពន្ធនេះតែម្តង។
ក្រោយពេលសម្លាប់រួចជនសង្ស័យបានរត់គេចខ្លួន កម្លាំងយើងកំពុងសហការស្រាវជ្រាវរកជនល្មើសដើម្បីចាប់ខ្លួន៕
មតិយោបល់