ភ្នំពេញៈ នគរបាលនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលដឹកនាំ ដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា សហការជាមួយនិងកម្លាំងនគរបាលរបស់ការិយាល័យគ្រប់គ្រងជនបរទេស រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ១៣នាក់ (ប្រុស ២នាក់) ដែលបានលួចចូលមកស្នាក់នៅ ដោយខុសច្បាប់នៅក្នុងសង្កាត់បឹងកេងកងទី២។
ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តារហាងម៉ាស្សា ផ្ទះលក់បាយ និង ក្រុមហ៊ុនរថយន្តក្រុងចំនួន៤កន្លែង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ២៧៨ និងផ្លូវលេខ២៨០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនិតិវិធី បានប្រាប់ឲ្យដឹងថា ក្នុងពេលនេះ ដែរកម្លាំងរបស់លោក សហការជាមួយនិងកម្លាំងនគរបាលការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំការមន ដោយមានការសម្របសម្រួលអំពីសំណាក់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងាររបស់ជនបរទេសនៅតាមហាងម៉ាស្សា ហាងលក់បាយ និងកន្លែងក្រុមហ៊ុនរថយន្តក្រុង សរុបចំនួន ៤កន្លែង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៧៨ និង ផ្លូវលេខ ២៨០ ក្នុង សង្កាត់បឹងកេងកងទី២ នេះ។
លោកឧត្តមសេនីយ៍ឯក បានប្រាប់បន្តទៀតថា ដោយក្នុងប្រតិបត្តិការ ត្រួតពិនិត្យ ការស្នាក់នៅ និង បំពេញការងាររបស់ជនបរទេសនៅ តាមបណ្តារហាងម៉ាស្សា ផ្ទះលក់បាយ និង កន្លែងក្រុមហ៊ុនរថយន្ត ក្រុងខាងលើនេះ ដែរកម្លាំងរបស់លោកបានរក ឃើញជនជាតិវៀតណាម សរុបចំនួន ១៣នាក់ ក្នុងនោះស្រីចំនួន ១១នាក់ និង បុរស ២នាក់ ដែលបានលួចចូលមកស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់។
ក្រោយពីប្រតិបត្តិការចុះត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងារជនបរទេសរបស់កម្លាំងមានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមទាំង ១៣នាក់ (ប្រុស ២នាក់)ខាងលើនេះដែរ ក៏ត្រូវបាននាំខ្លួនបញ្ជូន យកទៅកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់ជាបន្តទៅទៀត៕
មតិយោបល់