បន្ទាប់ពីមានភាពចម្រូងចម្រាស់មួយរយៈពេលចុងក្រោយនេះ ដែលមានគេចោទថា Facebook បានលួចលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណ ៥០ លាននាក់ ទៅដល់ក្រុមហ៊ុនពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាជ្រើសតាំងប្រធានាធិបតីរបស់លោក Donald Trump នៅឆ្នាំ ២០១៦ រួចមក មានមនុស្សជាច្រើនចង់លុបគណនីបណ្តាញសង្គមរបស់ខ្លួនចោល។ បើលោកអ្នកឋិតក្នុងចំណោមពួកគេ លោកអ្នកអាចប្រើវិធីលុបគណនី Facebook ចោលបានដូចខាងក្រោម៖
ប៉ុន្តែ មុននឹងលុបលោកអ្នកអាចទាញយកទិន្នន័យដែលខ្លួនបានបង្ហោះលើ News Feed កន្លងមក រាប់បញ្ចូលទាំងរូបថត ទៅផ្ទុកក្នុងកុំព្យូទ័ររបស់ខ្លួនបានដោយ៖
១- ចូលទៅកាន់គណនី Facebook របស់ខ្លួន រួចចុចចូលមឺនុយ Settings
២- នៅខាងក្រោម General Account Settings សូមចុចលើ Download a copy
៣- ចុចលើ Start My Archive បន្ទាប់មកវាយបញ្ចូលលេខកូដគណនី Facebook របស់លោកអ្នក
៤- ហើយមួយខណៈពេលក្រោយមក នឹងមានសារមួយផ្ញើចូលមកកាន់អាសយដ្ឋានរបស់លោកអ្នក ដោយមានភ្ជាប់ជាមួយតំណភ្ជាប់មួយសម្រាប់លោកអ្នកទាញយកកញ្ចប់ទិន្នន័យរបស់លោកអ្នក។
របៀបលុបគណនី Facebook របស់លោកអ្នក
១- ចូលទៅកាន់ប៊ូតុងមឺនុយ (សញ្ញាត្រេបី) នៅជ្រុងខាងលើផ្នែកខាងស្តាំនៃផ្ទាំងគេហទំព័រ Facebook
២- ចុចលើ Settings -> Manage Account -> Edit

៣- ចុចលើ Request Account Deletion បន្ទាប់មក ចូលទៅលុបកម្មវិធី Facebook របស់លោកអ្នកនៅលើទូរសព្ទ ហើយរង់ចាំរហូតដល់ដំណើរការចប់ជាការស្រេច៕
ប្រភពព័ត៌មានៈ tomsguide
មតិយោបល់