ព័ត៌មានជាតិ

កុំចេះតែហ៊ានជាមួយកម្លាំងម៉ាស៊ីន! ជិះម៉ូតូទៅបុករថយន្ត ដេកស្អាតរបួសធ្ងន់២នាក់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបានបុកជាមួយនឹងរថយន្តតូរីស បណ្តាលឲ្យរបួសធ្ងន់២នាក់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវខេត្តលេខ១២៩អា ក្នុងភូមិស្វាយអំពា ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

ករណីនេះកើតឡើងរវាងម៉ូតូសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ បើកបរដោយយុវជន២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរថយន្តតូរីស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-8522 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីអ្នកជិះម៉ូតូទាំង២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង នាំយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់