ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6 នៅថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០១៤ ប៉ុន្តែនៅពេលនេះ Apple បានចេញមុខប្រកាសជាផ្លូវការ។
យោងតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុន Apple ដែលផ្ញើទៅកាន់ស្ថាប័នផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុន Apple បានកំណត់យកថ្ងៃទី០៩ខែកញ្ញា ជាថ្ងៃរៀបចំព្រឹត្តិការណ៍ធំមួយ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងបង្ហាញអ្វីនោះទេ។
នៅក្នុងលិខិតអញ្ជើញនោះបានសរសេរពាក្យថា “Wish we could say more,” ត្រង់ចំណុចនេះ តាមក្រុមអ្នកវិភាគបាននិយាយថា Apple ប្រហែលជានឹងបង្ហាញ iWatch ដូចសារព័ត៌មានចចាមអារ៉ាមចុះផ្សាយ ព្រោះថា ពាក្យ Say More ឬ More ជាពាក្យមួយដែល Apple តែងតែនិយាយ នៅពេលបង្ហាញផលិតផលថ្មីរបស់ខ្លួន៕
មតិយោបល់