ព័ត៌មានជាតិ

ផ្លូវនៅឃុំសំឡីធ្វើបានជាប់ល្អណាស់

ស្វាយរៀង: ពលរដ្នដែលរស់ក្នុងភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពុងរោទ៍ បាននាំគ្នារអ៊ូរទាំអំពីបញ្ហាផ្លូវខូច ដែលពិបាកធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃ។

ប្រជាពលរដ្នឲ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ថា មន្ទីរជំនាញ និងអាជ្ញាធរពិតជាសហការណ៍គ្នាបានល្អធ្វើផ្លូវជាប់កង់ ជាប់ម៉ូតូ ជាប់ឡាន ជាពិសេស អ្នកជំងឺ និងស្ត្រីមានផ្ទៃពោះត្រូវទន្លេ គឺមានការពិបាកខ្លាំងណាស់។

ក្រុមប្រជាពលរដ្នក៏បានសំណូមពរទៅអាជ្ញាធរសូមអន្តរគមន៍ចំពោះផ្លូវនេះផងឲ្យតែភ្លៀងម្តងៗ យំមិនចេញទេ បែកភក់រអិលខាតពេលប្រកបការរកស៊ី និងអ្នកជំងឺវិញចង់ដាច់ខ្យល់ទៅហើយទំរាំឆ្លងផុតផ្លូវនេះ។

ពាក់ព័ន្ធនិងករណីផ្លូវយ៉ាប់នេះមិនអាចរកការបំភ្លឺពីអាជ្ញាធរឃុំសំឡីបានទេនៅថ្ងៃទី១៨ មិថុនានេះ៕

មតិយោបល់