Post News Media ព័ត៌មានជាតិ អាសូរណាស់! ទៅ...

អាសូរណាស់! ទៅបេះផ្លែឈូក ក៏ត្រូវលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ មានករណីបុរសម្នាក់ បានទៅបេះផ្លែឈូក នៅត្រពាំងខាងត្បូងភូមិត្រពាំងតាលួង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចម្ងាយ៥០ម៉ែត្រ ក៏បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះមានឈ្មោះ សុខ គង់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...