ព័ត៌មានជាតិ

សាហាវណាស់ មិនដឹងបើកបរយ៉ាងម៉េចទេ បុកខ្ទេចគ្មានសល់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បានបុករនាំងសុវត្ថិភាពសងខាងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទេចរថយន្តស្ទើរទាំងស្រុង ចាក់ខ្សាច់ពេញផ្លូវ សំណាងណាស់គ្មាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

មតិយោបល់