ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គ ចុះស្រង់ទឹកលង់សុគត!

កំពង់ធំៈ លោកវរសេនីយ៍ត្រី វ៉ន សុភ័ណ អធិការរងស្រុកស្ទោង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីព្រះសង្ឃចុះស្រង់ទឹកលង់សុគត។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងស្រះទឹកវត្តខណ្ឌសារ ស្ថិតក្នុងភូមិចក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពងធំ។

ព្រះសង្ឃព្រះនាម ឃី ផល្លី ព្រះជន្ម១២ព្រះវស្សា មានស្រុកកំណើតភូមិចក ឃុំកំពង់ចិនជើង ស្រុកស្ទោង បច្ចុប្បន្នបួសជាព្រះសង្ឃគង់នៅវត្តកើតហេតុខាងលើ។
មុនពេលកើតហេតុព្រះសង្ឃរងគ្រោះនិងព្រះសង្ឃពីរអង្គទៀតបានទៅស្រង់ទឹកស្រះខាងត្បូងឈាងខាងលិចព្រះវិហារពេលស្រង់ទឹក រួចព្រះសង្ឃពីរអង្គបាននិមន្ដត្រឡប់មកកុដ្ឋមុន ហើយបានលឺព្រះសង្ឃរងគ្រោះមានសង្ឃដិការថាចុកកំភួនជើងនិងឈឺពោះខ្លាំងណាស់តែពុំបានសួរនាំអ្វីឡើយ។ លុះដល់ម៉ោងឆាន់ក៏ឡើងទៅឆាន់ស្រាប់តែពុំឃើញព្រះសង្ឃរងគ្រោះទៅឆាន់ក៏ឆោឡោដើររកក៏ស្បែកជើងនិងធុងស្ពេត្រូអណ្ដែតក្នុងទឹកស្រះក៏នាំគ្នាចុះរាវរកក៏ឃើញសពតែម្ដង។
តាមការពិនិត្យលើដងខ្លួនសពពុំឃើញមានស្លាកស្នាមអ្វីឡើយ៕

មតិយោបល់