ព័ត៌មានជាតិ

បើករថយន្តបុកបុរសម្នាក់ដើរឆ្លងផ្លូវរបួសធ្ងន់ រួចរត់បាត់!

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកមិនប្រយត្ន័បុកបុរសម្នាក់ដែលកំពុងដើរឆ្លងថ្នល់ បណ្តាលឲ្យរបួសធ្ងន់ រួចរត់បាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៧-១៨ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ ឆ្លងផ្លូវជាតិលេខជាតិ១បានពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់