ព័ត៌មានជាតិ

រថយន្តដឹកទឹកកក បុកពីក្រោយរថយន្តស្ទូចដឹកដែក គាបមនុស្ស២នាក់ស្លាប់ក្នុងកាប៊ីន!

កំពង់ចាម: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកទឹកកមួយគ្រឿង បានបុកពីក្រោយរថយន្តស្ទូចដឹកដែក ពេញទំហឹង រហូតគាបមនុស្ស២នាក់ ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ6អា ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត៕

មតិយោបល់