តាកែវៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៦ និង២០ នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ប៉ះជាមួយម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ ២ នាក់ នៅលើផ្លូវ ១ TK ១ ចន្លោះគីទ្បូម៉ែត្រលេច ១៩-២០ ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គបូរី ខេត្តតាកែវ ។
ម៉ូតូម៉ាក ហុងដា គុបជ្រុង សេ៥០ ពណ៌ទឹកក្រូច គ្មានស្លាកលេខ មានទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ សំរិទ្ធិ រ៉ាត់ ភេទប្រុស មុខរបរ កសិករ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ មិនពាក់មួកសុវត្ថិភាព របួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទរពេទ្យ និងម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដា ស៊ុយសូគីនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ ១ N- ០៩៦១ មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ស្រ៊េង កន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសំបូរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ មិនពាក់មួកសុវត្ថិភាពរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធីច្បាប់៕




មតិយោបល់