ព័ត៌មានជាតិ

ជនជាតិកូរ៉េម្នាក់ ចងកសម្លាប់ខ្លួនក្នុងខុនដូរ មេហ្សុង រូប៊ី ដោយមិនដឹងមូលហេតុ!

ភ្នំពេញៈ បុរសដែលជាជនជាតិកូរ៉េម្នាក់ បានបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ ក្នុងបន្ទប់ហាត់ប្រាណជាន់ទី៨ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញចុះមកពិនិត្យ។

ករណីនេះបានភ្ញាក់ផ្អើលឡើងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង១០នាទីព្រឹក នៅក្នុងខុនដូរយីហោ មេហ្សុង រូប៊ី ជាន់ទី៨ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា សពមានឈ្មោះ គួ ស៊ុងហៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិកូរ៉េ មកជួលបន្ទប់ស្នាក់នៅជាមួយនិងមិត្តភកិ្តជនជាតិកូរ៉េដូចគ្នាក្នុងនោះមានស្រីម្នាក់ផងដែរ ក្នុងបន្ទប់លេខ៨០២ជាន់ទី៨ ក្នុងខុនដូរខាងលើ។ ហើយបានមកស្នាក់នៅទីនេះអស់រយៈពេល២ខែមកហើយជាមួយនិងមិត្តភកិ្តជនជាតិកូរ៉េដូចគ្នាក្នុងនោះមានស្រីម្នាក់ផងដែរ។

ប្រភពពីនារីម្នាក់ឈ្មោះ ឆាំ សម្ភស្ស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម និងជាអ្នកមើលការខុសត្រូវនៅទីនោះបានឲ្យដឹងថា មុននិងមានការភ្ញាក់ផ្អើល នាងបានឡើងមកជាន់ខាងលើដើម្បីឆែកបន្ទប់ភ្ញៀវ លុះទៅដល់បន្ទប់ហាត់ប្រាណ ស្រាប់តែប្រទះឃើញបុរសរងគ្រោះបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់មិនដឹងតាំពីពេលណានោះទេ ក្រោយមកនាងក៏បានរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនត្យ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ធ្វើការពិនិត្យលើសាកសពរួចបានសន្និដ្ឋានថា សពពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់