
បច្ចុប្បន្នទីផ្សារ tablet កំពុងតែមានប្រជាប្រិយភាព និងពេញនិយមយ៉ាងច្រើន ក្នុងនោះយើងឃើញមាន iPad, Kindle Fire, Nook tablet កំពុងតែប្រកួតប្រជែងគ្នាយ៉ាងសម្បើម។ អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ពពួក tablet ទាំងនេះគឺមានតម្លៃថ្លៃ អ្នកដែលមានឧបករណ៍ទាំងនេះប្រើគឺសុទ្ធសឹងតែជាអ្នកដែលមានជីវភាពធូរធា ចុះសម្រាប់អ្នកដែលមិនសូវមានលុយកាកវិញ តើគាត់ត្រូវធ្វើបែបណា?
ឃើញពីទិដ្ឋភាពនេះហើយ ទើបក្រុមហ៊ុន Archos បានផលិតនូវ tablet ផ្ទាល់ខ្លួនមួយដែលមានតម្លៃថោកសមរម្យ សម្រាប់ឲ្យអ្នកប្រើប្រាស់ដែលមានជីវភាពមធ្យមមានលទ្ធិភាពទិញយកទៅប្រើ។ ផលិតផល tablet របស់ Archos គឺមានឈ្មោះថា Archos 70b Internet Tablet ដែលមានប្រពន្ធដំណើរការ Android 3.2 Honeycomb មានអង្គប្រតិបត្តិការ 1.2 GHz processor, 512 MB of RAM មានមេម៉ូរ៉ី 8GB រួមនឹងអេក្រង់ 7 អ៊ីង ហើយអ្វីដែលពិសេសនោះគឺតម្លៃត្រឹមតែ 199 ដុល្លារ៕
មតិយោបល់