ភ្នំពេញៈ ជនសង្ស័យមួយក្រុម បានបើករថយន្ត១គ្រឿង ចូលទៅលួចយកឥដ្ឋ និងស៊ីម៉ង់ត៍នៅក្នុងវត្តភ្នៀតសម្ពលី ដោយក្រោយធ្វើសកម្មភាពរួច បានបើករថយន្តចេញមកវិញ ស្រាប់តែជាប់ផុងទៅមុខមិនរួច បន្ទាប់មកគេចខ្លួនបាត់អស់។
ក្រោយកើតហេតុភ្លាមៗនោះ នគរបាលប៉ុស្តិ៍ស្នោរ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា ជាបក្ខពួកចោរ រួចនាំយកទៅសាកសួរ ប៉ុន្តែជនសង្ស័យ បានឆ្លើយបដិសេធថា មិនបានដឹងរឿងទេ ខណៈដែលនគរបាល បានឆែកឆេររកឃើញថ្នាំញៀននៅជាប់ខ្លួន១កញ្ចប់ផងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងវត្តភ្នៀតសម្ពលី ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនសែនជ័យ រាជធានីភ្នំពេញ។
តាមនគរបាល បាននិយាយថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ឈ្មោះជួប ផល្លា ភេទប្រុស អាយុ២៨ ឆ្នាំ ទីលំនៅភូមិប្រយុទ្ធ ឃុំបាសែត ស្រុកប៉ាលហាល ខេត្តព្រះវិហារ ដោយនៅពេលនេះ មិនទាន់ដឹងថា ជននេះមានការពាក់ព័ន្ធទៅនិងបទល្មើសចោរកម្មខាងលើ ឬអត់នៅឡើយ។
ខណៈក្រុមចោរដែលបានធ្វើសកម្មភាពនោះ មិនទាន់ដឹងថា មានគ្នាប៉ុន្មាននាក់នៅឡើយ រីឯរថយន្តដែលពួកចោរបើកយកទៅធ្វើសកម្មភាពនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោន ពាក់ស្លាកលេខ ទ-0231ភព3៕
https://www.youtube.com/watch?v=-4B0UBmDdPE
មតិយោបល់