ព័ត៌មានជាតិ

ស្តារិច បុកពីក្រោយរថយន្តម៉ាកត្រូពិច របួសធ្ងន់២នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស្តារិច បានបុកពីក្រោយរថយន្តម៉ាក ត្រូពិច បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-6639 បើកបរដោយបុរសម្នាក់ បាន បុកពីក្រោយរថយន្តម៉ាកត្រូពិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-1911 ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យអ្នកដំណើរ២នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ៕

មតិយោបល់