លោក Florentino Perez ប្រធានក្លឹប Real Madrid បានច្រានចោលដែលថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចាកចេញពី Santiago Bernabeu ដើម្បីចូលរួមជាមួយក្រុម នៅ Chinese Super League ។
ដោយសារតែ អតីតគ្រូបង្វឹកព័រទុយហ្គាល់និងគ្រូបង្វឹកក្រុម Guangzhou Evergrande លោក Luiz Felipe Scolari បានបង្ហាញថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានសួរគាត់អំពីប្រទេសចិនជាច្រើនដង។ ដូច្នេះធ្វើឲ្យលោក Perez ចេញមកនិយាយថា Ronaldo មិនត្រូវបានស្នើឱ្យចាកចេញពីក្រុមម្ចាស់ការពារតំណែងជើងឯក Champions League នោះទេ។
លោក Perez បានប្រាប់កាសែតអេស្ប៉ាញ AS ថា៖ “គាត់មិនបានស្នើសុំចាកចេញទេ គាត់មានកិច្ចសន្យាមួយឆ្នាំទៀត ប៉ុន្តែនៅពេលដែលលទ្ធផលមិនបានល្អ … ” ។ លោកបានបន្ថែមថា “ប្រសិនបើអ្នកមានមិត្តម្នាក់ ដែលរស់នៅទីក្រុង ហុងកុង អ្នកច្បាស់ជាសួរគាត់ពីការរស់នៅទីនោះជាក់ជាមិនខាណ នេះគឺជារឿងធម្មតាទេ” ។ ដូច្នេះរដូវកាលក្រោយបើសិនជា ធ្លាក់ទម្រង់លេង គឺខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចនឹងផ្លាស់ទៅកាន់ទ្រនំថ្មី ជាក់ជាមិនខាន។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ នៅតែស្ថិតក្នុងទម្រង់ដ៏ល្អ ខណៈដែលបានស៊ុតបញ្ចូលទី ៣៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ប្រកួត នៅគ្រប់ការប្រកួតរបស់ Madrid នៅរដូវកាលនេះ។ បច្ចុប្បន្នរូបគេកំពុងតែដេញតាមគូប្រជែង Lionel Messi ដោយត្រឹមតែបីគ្រាប់ប៉ុណ្ណោះក្នុងការប្រណាំងយកស្បែកជើងមាស៕
មតិយោបល់