តាមការពិតជំងឺផ្សេងៗតែងបង្ហាញរោគសញ្ញានៅលើរាងកាយ មុននឹងវាប្រែក្លាយទៅជាធ្ងន់ធ្ងរ គ្រាន់តែយើងមិនចេះសម្គាល់ដោយខ្លួនឯង។ ដូចជាជំងឺកំណកឈាម អញ្ចឹង វាត្រូវបានគេចាត់ទុកជាជំងឺរ៉ាំរ៉ៃមួយ ដែលគំរាមកំហែងដល់សុខភាព និងជីវិតបាន ជាពិសេសមនុស្សចាស់។ ប្រសិនបើ បញ្ហាកំណកឈាមនេះកើតចំសរសៃឈាមខួរក្បាល ឬបេះដូង អ្នកអាចនឹងត្រូវស្លាប់ភ្លាមៗ។ ដូច្នេះ នៅពេលដែលឃើញរោគសញ្ញាទាំង ៤ចំណុចនេះ អ្នកគួរតែប្រញាប់រកវិធីដោយស្រាយឲ្យបានឆាប់។
គេងហៀរទឹកមាត់
មនុស្សជាច្រើនតែងតែយល់ថា ការគេងហៀរទឹកមាត់ គឺជារឿងធម្មតា ប៉ុន្តែប្រសិនបើអាការបែបនេះកើតឡើងជាញឹកញាប់ អ្នកគួរតែប្រុងប្រយ័ត្ន ព្រោះវាអាចជារោគសញ្ញាមួយនៃជំងឺកំណកឈាម ដែលបណ្តោលឲ្យសាច់ដុំមួយចំនួននៅក្នុងបំពងកអសកម្ម ហើយមិនអាចដំណើរការបាន។ អំឡុងពេលគេង រាងកាយនឹងបាត់បង់ការគ្រប់គ្រងសកម្មភាពសាច់ដុំ ដូច្នេះទឹកមាត់នឹងហូរចេញមកក្រៅ។
២.ដួលសន្លប់ភ្លាមៗ
នេះ ជាសញ្ញាមួយក្នុងចំណោមសញ្ញាទូទៅ ចំពោះអ្នកជំងឺកំណក់ឈាម។ ជាធម្មតា វាកើតឡើងនៅពេលព្រឹក ហើយអាចកើតឡើងម្តង ឬច្រើនដងក្នុងមួយថ្ងៃ។ ស្ថានភាពបែបនេះ គួរតែប្រុងប្រយ័ត្នចំពោះបញ្ហាសរសៃឈាមខួរក្បាល ជាពិសេសមនុស្សវ័យចំណាស់ ដែលឧស្សាហ៍ដួលសន្លប់ ហើយគួរតែទៅជួបគ្រូពេទ្យឲ្យបានឆាប់។
៣.ស្ពឹកអវយវៈ
អ្នកជំងឺកំណក់ឈាម ភាគច្រើនតែងតែជួយបញ្ហាស្ពឹកអវយវៈ ដោយសារតែឈាមរត់មិនបានល្អ ហើយការផ្តល់សារធាតុចិញ្ចឹមក៏ត្រូវកកស្ទះដែរ។ ហេតុនេះ ប្រសិនបើអ្នកឧស្សាហ៍ស្ពឹកដៃជើង គួរតែប្រុងប្រយ័ត្ន ឬប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៤.ឈឺទ្រូង
អាការឈឺដើមទ្រូង គឺជាសញ្ញាដែលចង្អុលបង្ហាញថា អ្នកកំពុងតែកើតមានកំណក់ឈាមនៅក្នុងសួត ហើយត្រូវការព្យាបាលឲ្យបានឆាប់។ បើពុំដូច្នោះទេ ហានិភ័យនៃការស្លាប់កើនឡើងកាន់តែខ្ពស់ សម្រាប់មនុស្សដែលមានវ័យចំណាស់៕
ដកស្រង់ពី៖ soha
មតិយោបល់