ព័ត៌មានជាតិ

មានទាំងប្រពន្ធនិងកូន បែរជាសុញគំនិតចាប់រំលោភនាងក្រមុំ ចុងក្រោយខ្នោះបានសម្រេច!

កំពង់ចាមៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់បានសម្រេច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងឃាត់ខ្លួនបាននៅម៉ោង១២ថ្ងៃដដែល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទិន លីត អាយុ៤៨ឆ្នាំ មានប្រពន្ធកូនរួចទៅហើយ។ ចំណែកជនរងគ្រោះមានអាយុ១៩ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មុនពេលកើតហេតុ ខ្លួនបានដើរកាត់វាលស្រែ ក៏ឃើញជនរងគ្រោះ កំពុងសាបព្រួសស្រូវម្នាក់ឯង ដោយឃើញសភាពការណ៍ស្ងាត់ល្អ ទើបចាប់រំលោភជនរងគ្រោះបានសម្រេចតែម្តង។ ហើយក្រោយពីកើតហេតុ នារីរងគ្រោះបានប្រាប់ឪពុកម្តាយ ទើបប្រញាប់មកប្តឹងសមត្ថកិច្ចចុះចាប់ខ្លួនបានតែម្តង បញ្ជូនទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់