ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ជនសង្ស័យម្នាក់ករណីលួចម៉ូតូឆ្លងខេត្ត

បាត់ដំបង: ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោក ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលលោក នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង០៤នាទី នៅចំណុចភូមិអូរជ្រៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដែលដឹកនាំដោយលោក វ៉ាន់ តារា ជានាយរងការិយាល័យកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលដែលដឹកនាំដោយលោក សុខ សារិន ជាអធិការនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោក សៅ សារឿន ជាអធិការចុះប្រតិបត្តិការបង្ក្រាបករណីលួច(យកម៉ូតូ)០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះផល រិទ្ធិ ហៅខ្លា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង១០នាទី នៅចំណុចក្រុមទី០១ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជនសង្ស័យខាងលេីបានធ្វេីសកម្មភាពចូលលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២២លេខតួ-ម៉ាស៊ីន6206406ពាក់ស្លាកលេខកំពង់ចាម1AB-7749 ដែលជារបស់ជនរងគ្រោះឈ្មោះ ឆុន រីមឆេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិគឹងណាយ ឃុំគឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្នភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង រួចជិះរត់គេចខ្លួនទៅក្រុងប៉ោយប៉ែតបាត់រហូតដល់ថ្ងៃខែឆ្នាំខាងលេីទេីបកម្លាំងយេីងសហការគ្នាឃាត់ខ្លួនជនសង្ស័យបាន។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៩គ្មានស្លាកលេខ០១គ្រឿង
-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២២គ្មានស្លាកលេខ០១គ្រឿង(ជារបស់ជនរងគ្រោះ)

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់