ព័ត៌មានជាតិ

ផឹកស្រាស្រវឹង ទាស់ពាក្យសម្ដីគ្នា វាយគ្នាផ្អើល ដល់សមត្ថកិច្ចចុះអន្តរាគមន៍

កណ្ដាលៈ នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងបុរសម្នាក់ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា។

ជនសង្ស័យឈ្មោះ ជា វុធ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្នាមរបួស ត្រង់គល់ចិញ្ចើមចំនួន១កន្លែង) មានទីលំនៅភូមិឃុំកើតហេតុ ជនរងគ្រោះឈ្មោះ ហ៊ ញ៉ាញ់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល (មានស្នាមមុតចំនួនមួយកន្លែង ត្រង់កន្តៀតក្អមខាងឆ្វេង ) ។

វត្ថុតាងដកហូតបានរួមមាន៖
-កាំបិតផ្គាក់ចំនួន១ មានប្រវែង៣០សង់ទីម៉ែត្រ ដងធ្វើអំពីដើមឫស្សី ប្រវែង៤០សង់ទីម៉ែត្រ ។

ដំណើររឿង៖ កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាទិញស្រាបៀចំនួន១កេះ មកផឹក ជាមួយមិត្ដភក្ដិមានគ្នា៣ទៅ៤នាក់ នៅលើគ្រែក្រោមផ្ទះរបស់ជនសង្ស័យ។

លុះផឹកអស់ហើយ មិត្ដភក្តិបាននាំគ្នាត្រឡប់ទៅផ្ទះវិញ នៅតែជនសង្ស័យ និងជនរងគ្រោះ រួមទាំងឈ្មោះ រិទ្ធ បាននាំគ្នាទិញថែមកន្លះកេះផឹកបន្ដទៀត ។ បានមួយសន្ទុះ ឈ្មោះ ជា វុធ និងឈ្មោះ ហ៊ ញ៉ាញ់ បានឈ្លោះប្រកែកពាក្យសម្តីនិងគ្នា រហូតឈានដល់ការប្រើហិង្សា ដោយ ជនរងគ្រោះវាយជនសង្ស័យ ត្រូវចំ១កែងដៃ ត្រង់គល់ចិញ្ចើមខាងឆ្វេង ខណៈនោះជនសង្ស័យ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ត្រូវចំកណ្ដៀតក្អមខាងឆ្វេង បណ្ដាលឲ្យរងរបួសតែម្ដង ។ ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ បញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់