កណ្តាលៈ នៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បុរសម្នាក់ជាគ្រូបង្រៀន ត្រូវបានគេសង្ស័យថាលោតពីលើស្ពានព្រែកតាមាក់ នៅក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉ោង ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិ វិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា ស្កុបពី១១០ ស្លាកលេខភ្នំពេញ1CK-8717 ពណ៌ស លាយលឿងខ្ចី ចេញពីផ្ទះទៅបង្រៀនសិស្សនៅសាលាអនុវិទ្យាល័យវិហារសួគ៌ ដល់ម៉ោង៥ល្ងាច ជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះបានងូតទឹក រួចជិះម៉ូតូចេញពីផ្ទះ មិនបានប្រាប់អ្នកណាទេ ចេញបាត់រហូត មិនដឹងទៅណាបងប្អូនបានស្វែងរកតែរកមិន
ឃើញ ដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែឆ្នាំដដែល ក៏ប្រទះឃើញម៉ូតូនិងស្បែកជើងជនរងគ្រោះនៅលើស្ពានព្រែកតាមាក់ តែមិនឃើញជនរងគ្រោះឡើយ។
សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបាត់ខ្លួនអាចលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រែកតាមាក់ ក្រុមគ្រួសារកំពុងជួលទូកស្វែងរកជនរងគ្រោះ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ ធ្លាប់ជាជនចងកសម្លាប់ខ្លួនម្តងមកហើយ តែបងប្អូនជួយសង្រ្គោះទាន់៕
មតិយោបល់