ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ឃើញគេជិះម៉ូតូ ស្រែកជេរម៉ែហើយទាញដាវកាប់ ចុងក្រោយជាប់ខ្នោះ

​ពោធិ៍សាត់ៈ លោកវរសេនីយ៍ឯក ម៉ូ លីដា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រាប់ Post News ថា នៅវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានករណីហិង្សាមានស្ថានទម្ងន់ទោស នៅមុខធនាគារខេត្តពោធិ៍សាត់(សួនច្បារ)
ជនសង្ស័យមានគ្នា២នាក់ អង្គុយនៅក្រោមដើមចំប៉ី បានស្រែកជេរម៉ែជនរងគ្រោះពេលជិះម៉ូតូ២នាក់ក៏ឈប់ ជនសង្ស័យស្ទុះមកកាប់ជនរងគ្រោះត្រូវមួយដាវសាំម៉ូរ៉ៃចំក្បាលដល់លលាដ៍។

ជនរងគ្រោះឈ្មោះ ម៉ៅ សុខរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកមួយឃុំសំរោង ស្រុកភ្នំក្រវាញ ខេតពោធិ៍សាត់ ជនរងគ្រោះសម្រាកមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ចំណែកជនសង្ស័យឈ្មោះ ស ចាន់ណា ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិកញ្ជើបាចដាច ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីព្រឹកវេលាម៉ោង៨និង៥០នាទី ថ្ងៃទី២៣ ខែឆ្នាំដដែល នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍សាត់។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់មួយដាវសាំម៉ូរ៉ៃទៅលើជនរងគ្រោះពិតប្រាកដមែន។ ហើយវត្ថុតាងបោះចោលក្នុងទឹកស្ទឹង និងបក្ខពួកម្នាក់ទៀតឈ្មោះទី នៅស្រុកកគរគេចខ្លួន៕

មតិយោបល់