ព័ត៌មានជាតិ

រថយន្ត Lexus LX570 ពាក់ស្លាកលេខ ភ្នំពេញ 2S-9998 រេចង្កូតបុករថយន្តកុងតឺន័រ បណ្ដាលឲ្យរងការខូចខាត

ព្រះសីហនុ: នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចដើមព្រីងចំណោទអូរត្រាវ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។

រថយន្តម៉ាក Lexus LX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-9998 បើកបរដោយឈ្មោះ កុល វិឡាវិរះ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតខាងលើ បានរេចង្កូត ទៅបុករថយន្តកុងតឺន័រ ក្បាលពណ៌
ស+បៃតង សណ្តោងរ៉ឺម៉ក ដែលមានទិសដៅបញ្ច្រាសគ្នា ពាក់ស្លាកលេខ ភ្នំពេញ 3C-6777 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថក្រុង/ស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាល ជួយសម្រួលចរាចរណ៍ការពារកន្លែងកើតហេតុ និងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំអូរឧញ្ញ៉ាហេង រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួស ឫស្លាប់ឡើយគ្រាន់តែខូចខាតរថយន្ត៕

មតិយោបល់