កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ កើតឡើងកាលពីវេលាម៉ោង ៦ និង៥០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវលំលេខ១២១៤ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ គឺមានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរី២០១៣ ពាក់ផ្លាកលេខតាកែវ1D- 8997 បើកបរដោយឈ្មោះចាន់ សារួន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកធនាគាពេជ្រវឌ្ឍនៈ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះផេង សុភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ ជាបុគ្គលិកធនាគាពេជ្រវឌ្ឍនៈដូចគ្នា (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិ-ឃុំជាមួយគ្នា បានធ្វើដំណើរពីលិចមកមកកើត ។
លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកជាមួយនិងម៉ូតូម៉ាកហុងដា សេ៩០ ពណ៌ខៀវចាស់ ពាក់ផ្លាកលេខកណ្ដាល1R-5927 បើកបរដោយឈ្មោះហេង អាត ភេទប្រុស អាយុ៣១ឆ្នាំមុខរបរ កម្មកររោងចក្រទុយោ (ពាក់មួកសុវត្ថិភាព)មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងបើកបញ្ច្រាស់ទិសគ្នាពីកើតមកលិច បណ្ដាលឲ្យភាគីទាំងពីរដួល និងរងរបួសធ្ងន់ និងស្រាល ចំណែកម៉ូតូទាំងពីរគ្រឿងខូចខាតធ្ងន់ រីឯអ្នករងគ្រោះឈ្មោះហេង អាត ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរកាល់ម៉ែត្រ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំខ្លួនអ្នកបើកបរម៉ូតូឈ្មោះចាន់ សារួន មកសាកសួរ និងនាំយកវត្ថុតាងទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕
មតិយោបល់