ស្ទឹងត្រែង:នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងជលផល សហការជាមួយអាវុធហត្ថ និង នគរបាលសេដ្ឋកិច្ចខេត្ត
ដឹកនាំដោយព្រះរាជអាជ្ញារង បានធ្វើការចុះបង្រ្កាបនិងរឹបអូស ឧបលរណ៍នេសាទខុសច្បាប់ របស់ក្រុមឈ្មួញនេសាទជនជាតិ
វៀតណាម ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
ជំនាញបានប្រាប់ឲ្យដឹងថា ការរឹបអូសមងរបស់ក្រុមឈ្មួញ ជនជាតិវៀតណាម ទាំងអស់នេះ គឺយើងបានយកមករក្សាទុក
ក្នុងខណ្ឌរដ្ឋបាល ជលផលដើម្បីធ្វើការ ត្រួតពិនិត្យ ហើយនៅពេល ដែលយើងពិនិត្យ ទៅឃើញថាក្រឡាមង ត្រូវនឹងច្បាប់អនុញាត្ត
គឺយើងនឹងដោះលែងវិញ ប៉ុន្តែបើក្រឡាមង មានលក្ខណៈ ខុសស្តង់ដារដែលច្បាប់ អនុញាត្តឲ្យប្រើប្រាស់នោះ យើងនឹង
រឹបអូសយកមករក្សាទុក ដើម្បីដុតបំផ្លាញចោល។
បច្ចុប្បន្ន វត្ថុតាងត្រូវបាន ជំនាញរឹបអូសយកមករក្សាទុកក្នុង ខណ្ឌរដ្ឋបាលជលផល រួចរាល់ហើយ៕
មតិយោបល់