ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ ម្នាក់ជាមន្ត្រីយោធា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈកាន់កាប់អាវុធខុសច្បាប់ និងលុយដុល្លារក្លែងក្លាយ

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឃាត់ខ្លួនបានបុរស២នាក់ បន្ទាប់ពីរកឃើញពួកគេ បានកាន់កាប់កាំភ្លើងខុសច្បាប់ និងប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយ។

ករណីខាងលើនេះ កើតឡើងវេលាម៉ោង១២និង ៣០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ខែមិនា ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៥ មុខរោងចក្រទឹក ដោះគោ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ឡូត ហេង ឈ្មោះហៅក្រៅ (អាម៉េង) ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មុខរបរ មន្រ្តីយោធា ស្នាក់នៅផ្ទះជួលម្តុំ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ និងទី២ មិនស្គាល់អត្តសញ្ញាណនោះទេ ជាអ្នករួមដំណើរជាមួយ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចខណ្ឌ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលឫស្សីកែវ បានដាក់គលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចកើតហេតុ ស្រាប់តែឃើញបុរស២ នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក FZ ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1BW.8627 អត់ពាក់មួក និងអត់មានកញ្ចក់នោះទេ។ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ច បាននឆេកឆេទៅលើខ្លួនជនសង្ស័យ ក៏បានប្រទះឃើញ អាវុធខ្លីមួយដើមប្រភេទ ប្រើហ្គាស់ ក៏ធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូ១គឿងនិងលុយខ្មៅ មួយចំនួន លុយដុល្លារក្លែងក្លាយផងដែរ។

បច្ចុប្បន្នបុរសទាំង២នាក់ រួមនិងវត្ថុតាំង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងបញ្ជូនបន្តទៅតុលាការ ចាត់កាតាមនិតិវិធី៕

មតិយោបល់