ព័ត៌មានជាតិ

ភ្នាក់ងារ​អង្គភាព​ព័ត៌មានម្នាក់ ត្រូវចោរឆក់ទូរស័ព្ទ​ Iphone X ខណៈចេញទៅយកព័ត៌មាន នៅខណ្ឌចំការមន

ភ្នំពេញ: បុរសម្នាក់ ត្រូវជនសង្ស័យជិះម៉ូតូ Dream ឆក់ទូរស័ព្ទ​ បានសម្រេច អំទ្បុងពេលចេញយកព័ត៌មាន នៅកាលពីវេលាម៉ោង​១១ និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមិនា​ ឆ្នាំ២០១៨ ត្រង់ចំណុចមុខសណ្ឋាគារ intercontinental ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន​។

ជនរងគ្រោះ ឈ្មោះ ចិន្តា អាយុ៣០ឆ្នាំជាង មុខរបរភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ។

តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ ខ្លួនកំពុងជិះម៉ូតូមួយគ្រឿង មានគ្នា២នាក់ ដើម្បី​ទៅយកព័ត៌មាន នៅពេលមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ Dream សង់ ពណ៌ក្រហម​ មិនចាំស្លាកលេខ​ ជិះម៉ូតូតាមពីក្រោយ បានធ្វើសកម្មភាព​ឆក់យកទូរស័ព្ទ Iphone ពីដៃរបស់គាត់ បានសម្រេច​ បន្ទាប់មកក៏ជិះ​គេចខ្លួន តាមផ្លូវមុនីរ៉េត​ (ផ្លូវ២១៧) ទៅតាមផ្សារដើមគរ ឡើងមកឃ្លាំងរំសេវ តម្រង់ទៅស្ពានអាកាស៧មករា ក៏បាត់ស្រមោលឈឹងតែម្ដង៕

មតិយោបល់