ព័ត៌មានជាតិ

បែកធ្លាយព្រះចៅអធិការវត្តសេពមេថុនជាមួយស្រីស្នេហ៍និងសេពគ្រឿងញៀន ក្នុងកុដិ

កំពង់ស្ពឺៈ រឿងមិនគួរឲ្យជឿមួយបានកើតឡើង បន្ទាប់ពីព្រះចៅអធិការវត្តមួយអង្គ រួមនិងភិក្ខុសង្ឃ៤អង្គទៀត ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់​ឃាត់ខ្លួន និងចាប់ផ្សឹក ក្រោយពីបានពពាក់ពពូនគ្នាក្នុងកុដិសេពគ្រឿងញៀន និងសេពមេថុន ជាមួយនឹងស្រីស្នេហ៍ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងវត្ត ព្រះដំបូកបុណ្យ ក្នុងឃុំដំបូករុហ ស្រុកក្នំស្រួច ខេត្តកំពង់ស្ពី ។

បន្ទាប់ពីការឃាត់ខ្លួនភ្លាមៗ ព្រះចៅអធិការវត្ត រួមនិងភិក្ខុទាំង៤អង្គត្រូវបាន សមត្ថកិច្ចបញ្ជូនទៅកាន់ក្រសួងធម្មការ និងមេគុណខេត្ត ដើម្បីផ្សឹក រួចបញ្ជូនខ្លួនអ្នកទាំង៥​នាក់​មកកាន់សមត្ថកិច្ចវិញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការបន្តតាមច្បាប់ ។

ចំណែកព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់