ព័ត៌មានជាតិ

ចិន​៖​ផ្សព្វផ្សាយ​ឯកសារ​ភេ​វរ​កម្ម​តាម​អ៊ី​ន​ធឺ​ណេត​

​សប្តាហ៍​កន្លងទៅ​នេះ​រដ្ឋាភិបាលចិន​បានចា​ក់​ផ្សាយ​កម្មវិធី​ទូរទស្សន៍​មួយ​ស្តីពី សកម្មភាព​នានា របស់​ពួក​ភេ​វជន​នៅ​ក្នុង​បណ្តាញ​ប្រព័ន្ធ​អេឡិចត្រូនិក របស់ ចលនា​អ៊ីស្លាម​បូ​ព៌ាទុគី​ស្តង់​(MITO) ។​
Crim on internet
​តាម​ឯកសារ​នេះ​បាន​ឱ្យដឹងថា សម្ភារ​សំឡេង​និង​រូបភាព​វីដេអូ​ដែល​មាន​ឈុត​ឆាក​នៃ​អំពើ​ភេ​វរ​កម្ម​នោះ គឺ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​អំពើ​ភេ​វរ​កម្ម និង អំពើហិង្សា ដែល​ក្នុងនោះ មាន​ការវាយប្រហា​រទាំ​ង​ឡាយ​ដែល​បាន​កើតឡើង​នៅ Urumqi កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា នៅ​ក្នុង​ស្ថានីយ​រថភ្លើង​មួយ កន្លែង បណ្តាលឱ្យ​មនុស្ស​បី​នាក់​បាត់បង់​ជីវិត និង​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​២២ ឧសភា បណ្តាលឱ្យ​មនុស្ស ៣៩ នាក់​ស្លាប់​។​

​តាម​កម្មវិធី​នេះ សម្ភារ​សំឡេង និង រូបភាព​វីដេអូ ដែល​លើកកម្ពស់​អំពើ​ភេ​វរ​កម្ម​នោះ គឺជា​ចរិតលក្ខណៈ​រួម​មួយ​ស្ទើរតែ​ដូចគ្នា ទៅ​នឹង​ការ​វា​ប្រហារ​ភេ​វរ​កម្ម​នានា​។​តាម​ការស៊ើបអង្កេតរ​បស់​ប៉ូលិស បានឱ្យដឹងថា ក្រុម MITO បាន​ផ្សព្វផ្សាយ​សម្ភារ​ប្រភេទ​នេះ​ជាច្រើន ។ ឯកសារ​ដែល​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ កណ្តាល​របស់ ចិន​នោះ ទទួល បាន ការគាំទ្រ​ពី​ការិយាល័យ​ព័ត៌មាន​រដ្ឋ​នៅលើ​អ៊ី​ន​ធឺ​ណេត ក្រសួង​សន្តិសុខ សាធារណៈ និង ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​៕​

មតិយោបល់