ព័ត៌មានជាតិ

ការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយក្នុងសហរដ្ឋអាមេរិកត្រូវផ្អាកជាបណ្ដោះអាសន្ន

 

(វ៉ាស៊ីនតោន)៖ ការផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson នៅឯរោងចក្រមួយក្នុងសហរដ្ឋអាមេរិកត្រូវបានទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) ផ្អាកជាបណ្ដោះអាសន្ន ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតលើកំហុសមួយដែលធ្វើឱ្យវ៉ាក់សាំងនេះរាប់លានដូសខូចខាត កាលពីខែមីនាកន្លងទៅ។

ការផ្អាកការផលិតខាងលើគឺជាការបន្ថែមបញ្ហាថ្មីទៀតលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលទើបតែត្រូវបានអាជ្ញាធរ និយ័តករអាមេរិកផ្អាកការប្រើប្រាស់ ក្រោយរកឃើញថាអ្នកចាក់វ៉ាក់សាំងនេះដូសទី១ មួយចំនួនមានបញ្ហាកំណកឈាមធ្ងន់ធ្ងរដ៏កម្រ៕

ក្រុមហ៊ុន Emergent BioSolutions ដែលជាអ្នកម្ចាស់រោងចក្រ Baltimore និងជាអ្នកផលិតវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson បានឱ្យដឹងថា FDA បានស្នើឱ្យផ្អាកការផលិតកាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅនេះរហូតដល់ការស៊ើបអង្កេតត្រូវបិទបញ្ចប់ និងមានការជូនដំណឹងជាថ្មី។ ក្រុមហ៊ុន Johnson & Johnson បាននិយាយថាខ្លួននឹងសហការជាមួយក្រុមហ៊ុន Emergent ព្រមទាំង FDA ដើម្បីដោះស្រាយរាល់បញ្ហាដែលរកឃើញនៅក្នុងការស៊ើបអង្កេត៕

Reuters៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់