ព័ត៌មានជាតិ

អនាគតទៅជាយ៉ាងណា! ក្មេងៗអាយុទើបតែ១៥ ទៅ១៧ឆ្នាំសោះ ប្រើប្រាស់គ្រឿងញៀន!

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ ពាក់ពន្ធ័ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវត្តពោធិ៍អណ្តែក ស្ថិតនៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទី១ឈ្មោះ ហុក ម៉េងឡេង ភេទប្រុស អាយុ១៧ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ រ.ស.ព ភេទស្រី អាយុ១៥ឆ្នាំ ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ (តូច០១កញ្ចប់,មធ្យម១កញ្ចប់)​ និងម៉ូតូ ចំនួន១គ្រឿង ម៉ាកគុបជ្រុងសេ៥០ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 1E-9113 ជារបស់ឈ្មោះ ហុក ម៉េងឡេង។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះហុក ម៉េងឡេង បានសារភាពថាខ្លួនពិតជាបានទិញគ្រឿងញៀនខាងលើ ពីឈ្មោះ ជាតិ ភេទប្រុស អាយុប្រហែល៣១ឆ្នាំ នៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ចំនួន២កញ្ចប់ តម្លៃ៧០០០០រៀល (ប្រាំពីរម៉ឺនរៀល) ដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធីច្បាប់បន្តទៀត៕

មតិយោបល់