ព័ត៌មានជាតិ

ស្ត្រី​មេអណ្តើក​ម្នាក់ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់គុក​៤​ឆ្នាំ​ពីបទ​នាំ​នារី​ខ្មែរ​ទៅ ធ្វើ​ស្រី​ពេស្យាចារ​នៅ​ប្រទេស​ថៃ​

​ភ្នំពេញ ៖ ស្ត្រី​ជា​មេអណ្តើក​ម្នាក់ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៤ ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​៤​ឆ្នាំ ពីបទ​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ទៅធ្វើជា​ស្រី ពេស្យាចារ​នៅ​ប្រទេស​ថៃ ។​ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សួស សំអាត បានប្រកាស​សាលក្រម​ផ្តន្ទាទោស ឈ្មោះ ជ្រា លីន​ដា អាយុ​២៣​ឆ្នាំ ដាក់​ព​ន្ឋ​នាគារ​៤​ឆ្នាំ ។
2014-05-09_154202
ជនជាប់ចោទ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​រាជធានី ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣ ដោយយោង​លើ​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​២​នាក់​។ ​ក្នុង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​បាន​ចោទប្រកាន់ថា ជនសង្ស័យ​ដែលជា​អ្នកធ្វើការ​ក្នុង​ភោជនីយដ្ឋាន​មួយ​បាន​បបួល​ពួកនាង ទាំងពីរ​ដែលជា​អ្នក​ជួល​ផ្ទះ ជិតខាង​គ្នា ធ្វើដំណើរ​ទៅកាន់​ខេត្តកោះកុង ។

ពេលទៅដល់​ទីនោះ មាន​មនុស្ស​ស្រី​ម្នា​ក់មក​នាំ​ដើរ​ចេញពី​ផ្សារ​មួយ​ក្នុង​ខេត្ត​ដោយ​ឆ្លង កាត់​បន្ទាយ​ទាហាន រួច​ធ្វើដំណើរ​ឆ្លងកាត់​ភ្នំ អស់​ពេល​ជាង​៣​ម៉ោង​ទើប​ចូលដល់​ដី​ថៃ គឺ​ស្រុក​ខ្លងស្រ៊ុន​។ ពេលទៅដល់​ទឹកដី​ថៃ អ្នក​ជូន​ដំណើរ​បាន​នាំ​ពួកនាង​ចូលក្នុង​ផ្ទះបន​មួយកន្លែង ពេលនោះ​ស្ត្រី​ម្នាក់​បាន​សួរ​ពួកនាង​ថា តើ​ព្រមធ្វើ​ស្រី​បនទេ​? ពួកនាង​បានប្រកែក​ទើប​មេបន​នៅ​ស្រុក​ខ្លងស្រ៊ុន ដេញ​នាង​ឱ្យ​វិល​មក​ស្រុក​ខ្មែរ​វិញ ហើយក៏​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ ជ្រា លីន​ដា តែម្តង ៕

មតិយោបល់