ពោធិសាត់ៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ សហភាពសហពន្ធ័យុវជនកម្ពុជាស្រុកក្រគរ ខេត្តពោធិសាត់ បានរៀបចំពិធីប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុម សហភាពសហពន្ធ័យុវជនកម្ពុជាស្រុកក្រគរ ខេត្តពោធិសាត់ ជាមួយនិងក្រុមវរៈសេនាតូចលេខ១៤១ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ១៤ ភ្នំបាយឃ្លះ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់។
ការប្រកួតបាល់ទាត់មិត្តភាពនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ លោក ហេង សុខគង់ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តពោធិសាត់ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ជាមួយគ្នានោះដែរ គឺមានការផ្តល់កិត្តិយសចូលរួមប្រកួតដើម្បីផ្តល់កំលាំងចិត្តដល់ក្រុមទាំងពីរផងដែរ និងបានផ្តល់អំណោយរួមមានទឹកសុទ្ធអង្គរប៉ូរ៉ូ ៥០កេះ ថ្នាំប៉ារេសេតាមុល៥០០បន្ទះ និងថវិការ៥០មឺុនរៀល។
លោក ប៊ុង តាំងឡាយ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ស្រុកក្រគរ និងក្រុមការងារ ក៏បានយកអំណោយរួមមាន បាល់ទាត់ចំនួន៤ សំណាញ់បាល់មួយគូ ទឹកក្រូច៥កេះ ទឹកសុទ្ធ១០យួ ស្រាបៀរ២២កេះ និងគោដុតមួយ ក្នុងនោះមានការទទួលស្វាគមន៍ពីមេបញ្ជាការកងពល គឹម សេងងន យ៉ាងកក់ក្តៅបំផុតចំពោះក្រុម សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តពោធិសាត់ផងដែរ។
គណ:អធិបតីបានមាន ប្រសាសន៍ថា កីឡានាំមកនូវសុខភាព សាមគ្គីភាពរាងកាយមាំមួន និង ជៀសឆ្ងាយពីរគ្រឿងញៀន ពេលបញ្ចប់ការប្រកួត ក៍មានរៀបចំបាយសាមគ្គី ជុំគ្នាដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសន្យាថាលើកក្រោយក្រុមទាំងពីរនិងចូលរួមប្រកួតនិងគ្នាទៀត៕
មតិយោបល់