ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងសិប្បកម្មផលិតទឹកកកមួយកន្លែង ផ្អើលពេញស្រុកកៀនស្វាយ!

កណ្តាល: អគ្គិភ័យមួយបានឆាបឆេះរោងសិប្បកម្មផលិតទឹកកកមួយកន្លែងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុ បណ្តាលមកពី ឆេះគំនរអុស ដោយសារលំអងភ្លើងចេញពីបំពង់បង្ហុយជះទៅលើគំនរអុសនោះ ហើយករណីនេះ​សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿងទើបរលត់ទៅវិញជាស្ថាពរ៕

មតិយោបល់