ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន២០នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត

ភ្នំពេញ: ជនជាតិចិន២០នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធធ្វើសកម្មភាពចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ។

ការបង្ក្រាបនេះធ្វើឡើងនៅចំណុចទីតាំង៣ផ្សេងគ្នា ក្នុងបុរីតែមួយ កាលពីម៉ោង៩និង៣០ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខ៣០ ផ្ទះលេខ៣២ ផ្លូវបេតុងលេខ១ ក្នុងបូរីពិភពថ្មី និងផ្ទះលេខ៤២ ផ្លូវលេខ២ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះទៅឆែកឆេរនិងឃាត់ខ្លួនក្រុមខាងលើដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ស៊ឹម វុទ្ធី ស្នងការរងទទួលបន្ទុកសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញលោកវរ:សេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ទៀត។

លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានប្រាប់ថា ក្នុងប្រតិបត្តិការត្រួតពិនិត្យ៣ទីតាំងខាងលើនេះ កម្លាំងនគរបាលរបស់លោកបានឃាត់ខ្លួនជនជាតិចិន២០នាក់ ក្នុងនោះមានស្រី២នាក់ ព្រមទាំងដកហូតសម្ភារ:និងវត្ថុតាងជា កំព្យូទ័រ និងសម្ភារ:ល្មើសមួយចំនួនធំទៀតផងដែរដែលក្រុមជនល្មើសរៀបចំធ្វើសកម្មភាពនាពេលកន្លងមក។

ក្រោយចាប់ខ្លួនជនជាតិចិនទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសួរនាំចាត់ការតាមផ្លូវច្បាប់៕

ឃាត់ខ្លួនជនជាតិចិន

ឃាត់ខ្លួនជនជាតិចិន

ឃាត់ខ្លួនជនជាតិចិន

មតិយោបល់