ព័ត៌មានជាតិ

ស៊ុន ឆ័យ៖ ការលើកឡើងរបស់លោក អ៊ុំ សំអាន គឺជាសិទ្ធក្នុងការបញ្ចេញមតិ

(ភ្នំពេញ)៖លោក​ ស៊ុន​ ឆ័យ បានលើកឡើងនៅក្នុងសន្និសិទ្ធិសារពត៌មាន នៅទីស្នាក់ការរបស់គណបក្សសង្រោ្គះជាតិ នៅព្រឹកថ្ងៃ​១២​ ខែមេសា​ ឆ្នាំ២០១៦នេះថាអ្វីដែលលោក​ អ៊ុំ សំអាន បានលើកកាលពីកន្លងមក គឺជាសេរីភាពរបស់សមាជិកនៃរដ្ឋសភា​ ហើយខ្ញុំក៏គ្មានសិទ្ធិទៅបិទមាត់គាត់ដែរ​ វាជាសេរីភាពនៃការបព្ចេាញមតិ​។ ​

ដូចការជីកស្រះ និងការសាងសង់ដោយវៀតណាម ក្នុងទឹកដីកម្ពុជា ពួកយើងបានផ្តល់ឯកសារហើយក៏មានវិធានការណ៏ដែរ​ តំណាងរាស្រ្តគេធ្វើការងារដែលមានតួនាទីជួយរាស្រ្តមានអ្វីខុស​ ហើយបើសហការីនិយាយខុសយើងចេះណែនាំគាត់​ ចុះគ្រាន់តែតំណាងរាស្រ្តធ្វើការតែតួនាទីគាត់សោះចាំបាច់អីរហូតដល់ចាប់ចង យើងមិនអាចទទួលយកទេ​។

យើងអាចនឹងសុំជួបដើម្បីពិភាក្សាគ្នាអំពីបញ្ហាព្រំដែន កុំឲ្យចេះតែមានការចាប់ចង ក្នុងពេលបំពេញតួនាទីខ្លួនដែលជាតំណាងរាស្រ្ត​ ។ យើងមិនអាចចេះតែស្មា​ន គ្រាន់តែនិយាយពីរឿងព្រំដែនជាករណីជាក់ស្តែងទេ​ បើគាត់កាប់សម្លាប់គេទៅគួរតែខុស ហើយគ្រាន់តែជួយមានអីខុស​ ការចាប់គឺបានរំលោភបំពាន លើមាត្រា៨០​នៃច្បាប់រដ្ឋធម្មនុញ្ញ៕

photo_2016-04-12_13-41-15

មតិយោបល់