(ភ្នំពេញ)៖ប្រធានគណៈកម្មការ ការពារសន្តិសុខសុវត្ថិភាព អង្គរសង្ក្រាន លោកនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចទាំងអស់ រួមមានជាង ៣ពាន់នាក់ ដែលក្នុងនោះ ជាង ២ពាន់នាក់ ការពារផ្ទៃខាងក្រៅព្រឹត្តការណ៍ និង ១ពាន់នាក់ ផ្សេងទៀត ការពារផ្នែកខាងក្នុង។
លោកបន្តថា កម្លាំងទាំងអស់ គឺរាប់តាំងអង្គភាពនគរបាលចរាចរណ៍ កម្លាំងពន្លត់អគ្គីភ័យ រហូតដល់កម្លាំងប្រឆាំងភេរវកម្ម។លោកថែមទាំងស្នើឲ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការបង្ការ និងបង្ក្រាបបទល្មើស ដោយការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងរាយការណ៍បន្ទាន់ ជូនសមត្ថកិច្ច ពីសកម្មភាពសង្ស័យ ណាមួយ។ ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំនេះ ត្រូូវគេរំពឹងថា នឹងមានមនុស្សចូលរួម ប្រមាណរាប់សែននាក់។ ក្រៅពីនោះ ក៏មានវត្តមានប្រមុខរាជរដ្ឋភិបាល ចូលរួម ទៀតផង៕
មតិយោបល់