ព័ត៌មានជាតិ

ស្ត្រីបើកកន្លែងម៉ាស្សាម្នាក់ ត្រូវជនសង្ស័យ ៤នាក់ កាក់វាយប្លន់យកកាបូប និងម៉ូតូ នៅក្រុងតាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ម៉ោង០១និង៥៤នាទីយប់ ស្ថិតត្រង់ចំណុចតាមផ្លូវ​លេខ២០១ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីលួច មានស្ថានទម្ងន់ទោស (វាយយកកាបូបលុយ និង ម៉ូតូ) ។

ជនរងគ្រោះឈ្មោះ កន ផល្លា ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររាប់លុយ និងបើកម៉ាស្សា។ រីឯជនសង្ស័យ០៤នាក់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូ២គ្រឿង (១គ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅកាំបន្ទះ និង១គ្រឿងទៀត ម៉ាកអេស៊ិចទ័រ ពណ៌ខៀវ)។

សម្ភារបាត់បង់រួមមាន៖
-ម៉ូតូ១គ្រឿង ម៉ាកសង់ ស៊េរី២០១៤ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ១CK៨៨៤៤
-កាបូបដាក់លុយចំនួន១
-លុយដុល្លារ$២២០០
-ទូរសព្ឌ័២គ្រឿង (vivoនិងNចុចពិល)
-ឯកសារមួយចំនួន។

សភាពនៃរឿងហេតុ កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯង ចេញពីហាងម៉ាស្សាកោសជប់របស់គាត់ នៅចំណុចផ្លូវ២១ ភូមិព្រែកសំរោង៣ ត្រឡប់ទៅផ្ទះគាត់វិញ នៅភូមិកំពង់សំណាញ់១ នៅពេលជិះមកដល់មុខផ្ទះ ពេលនោះស្រាប់តែឃើញជនសង្ស័យ៤
នាក់ជិះម៉ូតូ២គ្រឿង បានមកស្ទាក់កាក់ពីមុខពីក្រោយ រួចប្រតាយប្រតប់ដណ្តើមយកកាបូបលុយ និងម៉ូតូ ជិះគេចខ្លួនបាត់ទៅ។

ករណីនេះ កម្លាំងផ្នែកជំនាញក្រុងតាខ្មៅ សហការណ៍ជាមួយប៉ុស្តិ៍ កំពុងស្រាវជ្រាវកំណត់រកមុខសញ្ញា ដើម្បីឈានទៅរកការឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមនីតិវិធី៕

មតិយោបល់